ជិះម៉ូតូទៅបុករង្វង់មូល កំពុងតែសាងសង់ ដួលបោកក្បាល ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 14:40
ថ្ងៃទី11 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារ ជិះម៉ូតូក្នុងល្បឿនលឿន ពេលមេឃ កំពុងភ្លៀងផង ជ្រុលទៅបុករង្វង់មូល កំពុងសាងសង់ មិនមានសញ្ញាចំណាំង ពេញទំហឹង កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុច រង្វង់មូលជិតគល់ស្ពាន អាកាស ជម្ពូវ័ន តាមបណ្តោយផ្លូវ វិមានឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO.4144 តាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ ក្នុងទិសដៅ ពីជើងមកត្បូង យ៉ាងលឿន ក៏បានជ្រុលទៅបុក ខឿនថ្មរង្វង់មូល ដែលកំពុងសាងសង់ មិនទាន់មានភ្លើងបំភ្លឺ បណ្ដាលឱ្យ បែកមួកសុវត្តិភាព បែកក្បាល បាក់ករស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង៕

Loading...