ឡាន SAIC MAXUS បុកជាមួយសាំយ៉ុង សង ១៦០០ដុល្លារ ដើម្បីបញ្ចប់រឿង
​ដោយ វត្តភ្នំ ម៉ោង 10:48
ថ្ងៃទី11 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរស ជនជាតិចិន បើករថយន្ត ម៉ាក SAIC MAXUS យ៉ាងលឿន និងខុសគន្លងផ្លូវ ជ្រុលទៅបុក រថយន្តសាំយ៉ុង ចំបញ្ឆិតពីមុខ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវក្រោយផ្សារអ៊ីអន១ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2R-6906 បើកពីត្បូងទៅជើង ក្នុងល្បឿនល្មម ស្រាប់តែមាន បុរសជនជាតិចិន បើករថយន្តម៉ាក SAIC MAXUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1586 ក្នុងទិសដៅបញ្ច្រាសគ្នា ដោយល្បឿនលឿន ចូលខុសគន្លងផ្លូវ ទៅបុករថយន្តសាំយ៉ុង ចំបញ្ឆិតពីមុខពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង ២គ្រឿង រងការខូចខាត យ៉ាងដំណំដូចគ្នា ហើយចុងក្រោយ បុរសជនជាតិចិន ព្រមសងថ្លៃខូចខាត ចំនួន ១៦០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

Loading...