បើកឡានលឿន មិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 11:19
ថ្ងៃទី2 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ បុរសម្នាក់ បានស្លាប់ នៅនឹងកន្លែងភ្លាមៗ ដោយសារ បើករថយន្តលឿន មិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពមានឈ្មោះ ឃ្លាំង ថន អាយុ ៦៥ឆ្នាំ រសនៅ ឃុំកំពង់ចំឡង ស្រុកស្វាយរៀង ខេត្តស្វាយរៀង បើករថយន្ត ម៉ាកតូយ៉ូតា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-1251 តាមផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូង យ៉ាងលឿន បានរេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្ត រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ និងអ្នកបើករថយន្ត បានស្លាប់ភ្លាមៗ ៕

Loading...