ឆ្លងរន្តក្លាយជាអណ្តាតភ្លើង ឆាបឆេះ ឃ្លាំងស្តុកអាគុយចាស់ៗ អស់គ្មានសល់
​ដោយ វត្តភ្នំ ម៉ោង 09:03
ថ្ងៃទី16 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកសាមគ្គីមុនីជ័យ ៖ ឃ្លាំងស្តុកអាគុយចាស់ៗ ត្រូវបានអគ្គីភ័យឆាបឆេះ អស់គ្មានសល់ ដោយសារឆ្លងរន្ត ក្លាយជាអណ្តាតភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសាមគ្គមុនីជ័យ បានឱ្យដឹងថា មានករណីភ្លើងឆេះ ឃ្លាំងស្តុកសម្ភារចាស់ៗ សំបកអាគុយ របស់សហគ្រាសធុនតូច កែច្នៃអាគុយ យីហោ ហ្សុង តេង អ៊ិនធើណេសិនណល ត្រេឌីង ZHONGTENG (INTERNATIONAL) TRADING CO, LTD ដែលមានទំហំទទឹង ៣០ម៉ែត្រ គុណនិង ៧០ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ ឈិន យ៉ាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន អាស័យដ្ឋានបច្ចុប្បន្ន រស់នៅរាជធានីភ្នំពេញ។ អគ្គីភ័យខាងលើនេះ បណ្តាលឱ្យមានការឆាបឆេះ ឃ្លាំងទំហំ៣០ ម៉ែត្រ គុណនិង៧០ ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារៈចាស់ៗ នៅក្នុងឃ្លាំងខូចខាតទាំងស្រុងតែម្តង។ មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះឃ្លាំងនេះ គឺទុស្សេចរន្តអគ្គិសនី៕

Loading...