ព័ត៌មាន​ថ្មីៗ
ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី1 ខែMay ឆ្នាំ2023 ម៉ោង 13:01

ក្រុងសៀមរាប ៖ រថយន្តម៉ាស្តា ពាក់ផ្លាកលេខ នគរបាល បើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវ ជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី26 ខែApril ឆ្នាំ2023 ម៉ោង 11:22

ខណ្ឌឫស្សីកែវ ៖ ជនសង្ស័យ ២នាក់ បានលួចហែកទ្រុងដែក នៃបន្ទប់ឃាត់ខ្លួនក្នុងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ រត់គេចខ្លួន បានសម្រេច ពេលមេឃកំពុងភ្លៀងខ្លាំង កាលពីវេលាម៉ោង ៩និង ៥០ នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច អធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី26 ខែApril ឆ្នាំ2023 ម៉ោង 10:51

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាជនជាតិចិន បានបើករថយន្ត ម៉ាកតូយ៉ូតាព្រូស យ៉ាងលឿន ជ្រុលទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវជាតិលេខ៤ ពេញទំហឹង ក្រឡាប់ផ្ងារជើង រងការខូចខាត កាលពីវេលាម៉ោង ១និង ៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី24 ខែApril ឆ្នាំ2023 ម៉ោង 09:33

ខណ្ឌពោធិសែនជ័យ ៖ មន្ត្រីយោធាម្នាក់ បានដកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ លោកសង្ឃ បន្ទាប់ពីផឹកស៊ី ជាមួយក្រុមគ្រួសារ មានទំនាស់ពាក្យសម្តីបន្តិចបន្តួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្ទះលេខ155 ផ្លូវបេតុង » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី22 ខែApril ឆ្នាំ2023 ម៉ោង 09:09

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្ត ម៉ាក LEXUS RX350 ក្នុងល្បឿនលឿន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបាក់របាំងថ្ម មួយកង់ ខ្ទាតមកចំហៀង ផ្លូវម្ខាងទៀត រីឯរថយន្តបង្ក ខ្ទេចមួយចំហៀងខាងមុខ ផ្នែកខាងឆ្វេង យ៉ាងដំណំ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី22 ខែApril ឆ្នាំ2023 ម៉ោង 08:58

ខណ្ឌពោធិ៍សែនជ័យ៖ បុរសម្នាក់ បើកថយន្ត ចេញពី ហាងផឹកស៊ីមួយកន្លែង ក៏ជ្រុលបុកចូល ហាងកាត់សក់ និងចាក់សាក់ ដែលនៅក្បែរគ្នា រងការខូចខាតម៉ូតូ ២គ្រឿង និងសម្ភារៈ ក្នុងហាងមួយចំនួនធំ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី21 ខែApril ឆ្នាំ2023 ម៉ោង 09:32

ស្រុកឆែប ៖ ជនសង្ស័យ ឈ្មោះ ឡោ គង់ហួរ ដែលសម្លា.ប់ នារីកាស៊ីណូ នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានប៉ូលិស ស្រុកឆែប ខេត្តព្រះវិហារ ចាប់ខ្លួនបានហើយ កាលពីម៉ោង ១០ យប់ ថ្ងៃទី២០ មេសា ២០២៣ ពេលសំងំលេបថ្នាំ ដើម្បីសម្លា.ប់ខ្លួន នៅក្នុងផ្ទះសំណាក់ មួយកន្លែង ឥឡូវកំពុងសង្គ្រោះ .. មិនទាន់សួរនាំ បានទេ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី21 ខែApril ឆ្នាំ2023 ម៉ោង 08:39

ខណ្ឌចំការមន ៖ រថយន្ត ម៉ាកឡិចស៊ីស RX330 មួយគ្រឿងបើកមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យ បាក់អស់មួយកង់ ចំណែកឯរថយន្តបង្ក ដាច់កាឡេកង់ម្ខាង ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង ៥០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២៧១ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី20 ខែApril ឆ្នាំ2023 ម៉ោង 14:12

ក្រុងបាវិត ៖ ម្ចាស់ផ្ទះជួល បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីប្រទះឃើញ នារីជាបុគ្គលិកកាស៊ីណូម្នាក់ ស្លាប់ក្នុងសភាព ដាច់ក្បាល នៅក្នុងបន្ទប់ទឹក សង្ស័យជា ករណីឃាតកម្ម អារ.កសម្លាប់ រួចឃាតក បានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ០០និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី20 ខែApril ឆ្នាំ2023 ម៉ោង 10:54

ខណ្ឌទួលគោក ៖ បុរសម្នាក់ បើកឡាំប្រឺតា លឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្ត Mazda Cx-5 ដែលកំពុងឈប់ រង់ចាំភ្លើងស្តុប រងការខូចខាត កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប អង់តែន ទួលគោក តាមបណ្តោយ ផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី18 ខែApril ឆ្នាំ2023 ម៉ោង 14:22

ខណ្ឌពោធិ៍សែនជ័យ ៖ ក្រុមចោរ ២នាក់ បានរងរបួស និងត្រូវបានចាប់ខ្លួន និងមន្ត្រីនគរបាលម្នាក់ បានរបួសជើង ដោយដារការផ្ទុះអាវុធ ពេលដែល កម្លាំងនគរបាលព្រហ្មទណ្ឌ បានឡោមព័ទ្ធ ចាប់ ក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្បែរវត្តអង្គតាមិញ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី18 ខែApril ឆ្នាំ2023 ម៉ោង 12:38

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារជិះម៉ូតូ ជ្រុលទៅបុក គល់ស្ពានអាកាសចោមចៅខាងត្បូង កាលពីវេលាម៉ោង ១២និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី12 ខែApril ឆ្នាំ2023 ម៉ោង 10:37

ខណ្ឌមានជ័យ ៖ រថយន្តមែរសឺដេស បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុករបាំងថ្ម ការដ្ឋានកំពុងសាងសង់ ស្ពានអាកាស តាមផ្លូវ ៦០ម៉ែត្រ រងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចការដ្ឋាន កំពុងសាងសង់ ស្ពានផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី11 ខែApril ឆ្នាំ2023 ម៉ោង 14:46

ក្រុងប៉ោយប៉ែត ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវនគរបាល ឃាត់ខ្លួន ដោយសារ រថយន្តបាឡែន បុករះម៉ូតូ និងផាសអេប របួសធ្ងន់ស្រាល ៤នាក់ នៅវេលាម៉ោង ៦និង២៤ ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល » សូមអានបន្ត »

ដោយវត្តភ្នំ ចេញផ្សាយ​ថ្ងៃទី11 ខែApril ឆ្នាំ2023 ម៉ោង 12:18

ស្រុកភ្នំស្រួច ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារ រថយន្ត បុកម៉ូតូពីក្រោយ ហើយបើកគេចបាត់ ស្រមោល កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៥៨-៥៩ ត្រង់ចំណុចក្បាលស្ពាន ភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ » សូមអានបន្ត »