ខណ្ឌបឹងកេងកង ៖ រថយន្តឡិចស៊ីស RX330 បើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរសម្នាក់រងរបួស កាលពីវេលាម៉ោង ៩និ២០ នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្តុបវិទ្យាល័យ ទួលស្វាយព្រៃ ផ្លូវម៉ៅសេងទុងកែងផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AI 3556 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជើង មកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AB 2148 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ហើយបួងចង្កូតបត់ឆ្វេង ឡើងទៅផ្លូវ១៩៩ ក៍ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាល បណ្តាលឲ្យដួលរងការខូចខាតម៉ូតូ និងធ្វើឲ្យមនុស្សរបួស ជើងខាងឆ្វេង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី៕