ឡានសាំយ៉ុង បើកលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 08:12
ថ្ងៃទី23 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយសារបើកថយន្តសាំយ៉ុង លឿនមិនប្រយ័ត្ន បុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១និង៥០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

មុនកើតហេតុ គេឃើញរថយន្ដ សាំយ៉ុង មួយគ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 2A-2370 បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យក្បាលរថយន្ត រួចចូលគ្នាគៀបជើង តៃកុង រងរបួសធ្ងន់ ហើយក្រុមសង្គ្រោះ បានជួយគាស់រថយន្ត យកជនរងគ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ៕

Loading...