ឡានព្រូសបើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ជិតភ្លើងស្តុបចំការមន
​ដោយ វត្តភ្នំ ម៉ោង 09:38
ថ្ងៃទី4 ខែJune ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស ក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ជិតភ្លើងស្តុបចំការមន ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយស្ត្រី ២នាក់ទៀត បានបើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ទុយយោទឹក ពាក់ស្លាកលេខ ភ្នំពេញ 2BH-1804 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពី ជើងទៅត្បូងយ៉ាងលឿន រេចង្កូតទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តស្រុញផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ចំណែកក្បាលថ្មពុះចែកទ្រូងផ្លូវវិញ រងការខូចខាតតិចតួចតែប៉ុណ្ណោះ៕

Loading...