ឆ្មក់ត្រួតពិនិត្យ ខុនដូ WOW NOW ទាក់ទិនករណី លួចថតរឿង កូនជ្រូក 18+ ឃាត់ខ្លួន ជាង ៥០នាក់
​ដោយ វត្តភ្នំ ម៉ោង 08:10
ថ្ងៃទី25 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចូលត្រួតពិនិត្យ ខុនដូ មួយមួយកន្លែង មានឈ្មោះ WOW NOW ដើម្បីឃាត់ខ្លួនជនសង្ស័យ ដែលលួចថតរឿង កូនជ្រូក 18+ ជួញដូរផ្លូវភេទ និងថតរឿងអាសអាភាស នៅជាន់ទី០៩ វេលាម៉ោងជាង ៨ យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឡោមព័ទ្ធ អគារខុនដូ WOW NOW និងឃាត់បានមនុស្សប្រុសស្រី ជាជនជាតិបរទេសជាង ៥០នាក់ ដាក់បញ្ចូលក្នុងរថយន្តសារ៉ែន បញ្ចូនទៅកាន់ ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធី ។ ការបង្ក្រាបករណីនេះ បានកើតឡើង បន្ទាប់ពីបែកធ្លាយ ខ្សែភាពយន្តខ្លីបែបក្ដៅសាច់ រវាងនារីខ្មែរនឹងជនបរទេស បង្កឱ្យមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម៕

Loading...