បុរសម្នាក់មានបញ្ហាសតិ ទៅដេកកណ្តាលផ្លូវ ត្រូវឡានបើកកិនខ្ទេចក្បាល ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 14:42
ថ្ងៃទី6 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានគេអះអាងថា មានបញ្ហាសតិ បានទៅដេកកណ្តាលផ្លូវ ត្រូវរថយន្តបើកកិនខ្ទេចក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបើកគេចទៅបាត់ កាលពីម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង វត្តអង្គត្រកៀត ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សំ រ័ត្ន អាយុ ៤០ឆ្នាំ មុខរបរសន្តិសុខ យាមពេលថ្ងៃ នៅក្រុមហ៊ុនកុងតឺន័រ កន្លែងកើតហេតុ ជាបុរសពោះម៉ាយ ប្រពន្ធសុំលែង ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនរងគ្រោះតាំងពីប្រពន្ធសុំលែង រស់នៅតែម្នាក់ឯង មានបញ្ហាផ្លូវចិត្ត សឹងក្លាយជាមនុស្សវិកលចរិតទៅហើយ ដោយឃើញនៅម្នាក់ឯងអាណិត ក្រុមហ៊ុនបានទុកឱ្យនៅបន្តធ្វើការងារ យាមក្រុមហ៊ុនកុងតឺន័រពេលថ្ងៃ ។ គេឃើញជនរងគ្រោះ ដេកនៅកណ្តាលផ្លូវបេតុង ខាងមុខច្រកចូលផែកុងតឺន័រ លុះមកដល់ម៉ោង ៤ ព្រឹក ស្រាប់តែប្រទះឃើញស្លាប់ ក្នុងសភាពខ្ទេចក្បាល ធ្លាយខួរ ស្នាមរថយន្តបើកកិន៕

Loading...