បើកឡានមេឃកំពុងភ្លៀងខ្លាំង ធ្លាក់ចូលក្នុងប្រឡាយទឹក បាត់បង់ជីវិតចោលកូន ៧នាក់
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី22 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកកណ្ដាលស្ទឹង ៖ បុរសចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត ទុកអោយកូនប្រុសស្រី ៧នាក់​នៅកំព្រា ដោយសារបើករថយន្តក្នុងស្ថានភាព មេឃកំពុងភ្លៀងខ្លាំង ធ្លាក់ចូលក្នុងប្រឡាយទឹក កាលពីវេលាម៉ោង ១និង១០ នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប្រឡាយលេខ៦០ ភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឌិន វៃ ភេទប្រុស អាយុ ៦៨ឆ្នាំ នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើករថយន្តម៉ាកតូយ៉ូតា ពណ៌ស្លែ ចេញពីផ្ទះ ទៅជជែកលេងជាមួយប្រជាការពារ ដើម្បីមើលស្ថានភាពទឹក ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង។ បន្ទាប់ពីមើលស្ថានភាពទឹករួច ជនរងគ្រោះ ក៏បានបើករថយន្តត្រឡប់មកផ្ទះវិញ ចៃដន្យធ្លាក់ចូលក្នុងប្រឡាយទឹក បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចោលកូនៗ ៧នាក់៕

Loading...