ស្រវឹងស្រា បើកឡានឡិចស៊ីស RX-300 ប្រដេញគ្នាលេងតាមដងផ្លូវ បុកអ្នកជិះម៉ូតូស្លាប់ម្នាក់

ខណ្ឌពោធិសែនជ័យ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត ឡិចសុីស RX-300 បានជ្រុលទៅបុករះម៉ូតូកង់បីពីរគ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ពេលកំពុងបើកប្រដេញគ្នាលេងតាមដងផ្លូវ ជាមួយរថយន្តឡិចសុីស 470 មួយគ្រឿងទៀត កាលពីវេលាម៉ោង ០៣ ទៀបភ្លឺ ឈានចូល Continue reading

ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន បុកចូលក្រោមឡានកុងតឺន័រ កិនទាំងម៉ូតូនិងមនុស្ស ស្លាប់ ២នាក់

ខណ្ឌពោធិសែនជ័យ ៖ យុវជន ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នា វ៉ាជែងទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត បុកចូលក្រោមកង់ រថយន្តកុងតឺន័រ កិនទាំងម៉ូតូនិងមនុស្ស អូសជជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ Continue reading

ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកឡានសណ្តោងកុងតឺន័រ ដែលឈប់រង់ចាំភ្លើងស្តុប ស្លាប់ម្នាក់

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងបានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូហុងដាឌ្រីម លឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តសណ្តោងកុងតឺន័រ ដែលឈប់រង់ចាំភ្លើងស្តុប ពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ Continue reading

ជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយឡានបែន ដែលកំពុងបើកបត់ត្រលប់ក្រោយ កិនធ្លាយខួរស្លាប់ម្នាក់

ខណ្ឌដង្កោ ៖ បុរស ២នាក់ ត្រូវជាបងប្អូនបង្កើត ជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយរថយន្តបែន ដែលកំពុងបើកបត់ត្រលប់ក្រោយ បណ្តាលឱ្យអ្នកបើកម៉ូតូដួល ចូលក្រោមរថយន្ត កិនធ្លាយខួរស្លាប់ម្នាក់ និងម្នាក់ទៀត របួសស្រាល កាលពីវេលាម៉ោង ៨និង៤៥ នាទីយប់ថ្ងៃ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវ ៥០ម៉ែត្រថ្មី ក្រោយផ្សារទំនើបអ៊ីអន៣ Continue reading

ឡានលុចស៊ីស បើកបុកជាមួយម៉ូតូនៅផ្លូវបំបែកជា៤ ពេញទំហឹង បុរសម្នាក់រងរបួសធ្ងន់

ខណ្ឌដូនពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារ រថយន្តលុចស៊ីស មួយគ្រឿង បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន មកបុកពេញទំហឹង ពេលកំពុងជិះម៉ូតូ  កាលពីវេលាម៉ោង ៩និង៤០ នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយវិថី ព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ Continue reading

ឡានសាំងយ៉ុង ដឹកអ្នកដំណើរ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតទៅប៉ះអ្នកជិះម៉ូតូ របួសធ្ងន់ម្នាក់

ខណ្ឌឬស្សីកែវ ៖ រថយន្តម៉ាក សាំងយ៉ុង ដឹកអ្នកដំណើរមួយគ្រឿង បានបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅប៉ះ បុរសម្នាក់កំពុងជិះម៉ូតូ ដួលរងរបួសធ្ងន់ និងមានរថយន្តដឹកទឹកកកមួយគ្រឿង ទៅបុកទ្រូងផ្លូវបន្ថែម រងការខូចខាត កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ Continue reading

ឡាន HONGQI បើកលឿនទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ដាច់កង់ខាងឆ្វេង

ខណ្ឌឫស្សីកែវ ៖ រថយន្តម៉ាក HONGQI បើកក្នុងល្បឿនលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ ចំណែករថយន្ត ដាច់កង់ខាងឆ្វេង ទៅមុខលែងរួច កាលពីវេលាម៉ោង ១២និង៣០ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ Continue reading

ឡានបុកជាមួយម៉ូតូ ពេលមេឃកំពុងភ្លៀង បុរសជាអ្នកដឹកជញ្ជូនម្នាក់ បាត់បង់ជីវិតភ្លាមៗ

ខណ្ឌជ្រោយចង្វា ៖ បុរសជាអ្នកដឹកជញ្ជូនម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូ ពេលមេឃកំពុងភ្លៀង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅត្រើយម្ខាង ជ្រោយចង្វា ផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ Continue reading

ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ របួសធ្ងន់ស្រាល ៣នាក់

ខណ្ឌចំការមន ៖ នារី ២ នាក់ ជិះម៉ូតូ ZOOMER X លឿនមិនប្រយ័ត្ន ជ្រុលទៅបុកស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ជិតស្តុបចំការមន ផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ Continue reading

ឡានបើកបុកម៉ូតូ ស្លាប់បុរសម្នាក់ ហើយបើកគេចបាត់ស្រមោល

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បានស្លាប់ ដោយផ្កាប់មុខ នៅក្នុងថ្លុកឈាម ដោយសាររថយន្ដមិនចាំម៉ាកមួយគ្រឿង បើកបុក ហើយបើកគេច បាត់ស្រមោល កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ Continue reading

ជិះម៉ូតូឌុបគ្នា ទៅបន្ទប់ទឹក ចាប់ហ្វ្រាំងមិនប្រយ័ត្ន ដួលខ្ទាតចូលក្រោមកង់ឡានស្តារិច កិនស្លាប់ម្នាក់

ខណ្ឌចំការមន ៖ យុវជនម្នាក់ បានបាត់បង់ជីវិត ពេលកំពុងជិះម៉ូតូឌុបគ្នា ទៅបន្ទប់ទឹក ស្រាប់តែដល់ផ្លូវបំបែក ចាប់ហ្វ្រាំងមិនប្រយ័ត្ន បណ្ដាលឲ្យដួល ខ្ទាតចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១២និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង កោះពេជ្រ ក្នុងសង្កាត់ ទន្លេបាសាក់ Continue reading

ឡាន Jeep RUBICON បើកបុកក្បាលនាគថ្ម ពុះចែកទ្រូងផ្លូវ ពេលមេឃកំពុងភ្លៀង

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តម៉ាក Jeep RUBICON ជ្រុលទៅបុកក្បាលនាគថ្ម ពុះចែកទ្រូងផ្លូវ ពេលមេឃកំពុងភ្លៀង ហោះគងលើទ្រូងផ្លូវ រងការខូចខាត ណិងរបួសអ្នកបើកបរ កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅជិតស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ Continue reading

ឡានបើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង របួស ៣នាក់

ខណ្ឌពោធិ៍សែនជ័យ ៖ មនុស្ស ៣នាក់ ត្រូវជា ឪពុក ម្តាយ និងកូន បានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្តមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ Continue reading

ម៉ូតូ ADV បុកម៉ូតូហុងដាឌ្រីម កំពុងឆ្លងផ្លូវមួយទំហឹង រងរបួសធ្ងន់ស្រាល ៣នាក់

ខណ្ឌចំការមន ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះឆ្លងផ្លូវត្រូវម៉ូតូ ADV បុកមួយទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទល់មុខ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ តាមបណ្តោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ Continue reading

កំពុងបើកលឿន ស្រាប់តែផ្ទុះកង់ក្រោយ ក្រឡាប់ផ្ងារជើង ចាក់ត្រីចោលពេញផ្លូវ

ខណ្ឌព្រែកព្នៅ ៖ រថយន្តម៉ាក KIA ដឹកត្រីមួយគ្រឿង បើកក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់ក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចាក់ត្រីពេញផ្លូវ រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ Continue reading