បើកឡានលឿនមិនប្រយ័ត្ន មកដល់ផ្លូវកោង ទៅបុកសួនរង្វង់មូលព្រហ្មមុខបួន ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 12:37
ថ្ងៃទី8 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់បើករថយន្តម៉ាក Ford Ranger XLT លឿនមិនប្រយ័ត្ន មកដល់ផ្លូវកោង ក៏បុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុក សួនរង្វង់មូលព្រហ្មមុខបួន ខូចខាតយ៉ាងដំណំ រួចហើយបើករត់ តែត្រូវសមត្ថកិច្ចឃាត់បាន កាលពីវេលាម៉ោង ២និង៥០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3931 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវរាងកោងបន្តិច ជ្រុលទៅបុកឡើងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវជាតិលេខ៦ បណ្ដាលឱ្យបាក់ បង្គោលបង្ហាញចរាចរណ៍មួយដើម និងហោះទៅបុកបង្គោលភ្លើង រង្វង់មូលព្រហ្មមុខបួនបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ៕

Loading...