ស្រវឹងបើកឡានទៅបុក ពីក្រោយឡានម៉ាក TOYOTA BZ4X ដែលចតនៅលើចិញ្ចើមផ្លូវ ហើយបើករត់
​ដោយ វត្តភ្នំ ម៉ោង 11:48
ថ្ងៃទី8 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹង បានបើករថយន្តម៉ាកToyota raize ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុក ពីក្រោយរថយន្តម៉ាក TOYOTA BZ4X ដែលម្ចាស់ចតនៅលើចិញ្ចើមផ្លូវ ពេញទំហឹង រងការខូចខាត ហើយរថយន្តបង្ក មិនព្រមឈប់ដោះស្រាយ បន្ថែមល្បឿនបើករត់ មកដល់ផ្លូវលេខ៥៩៨ ជិតស្តុបត្រឡោកបែក រួចជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត ទើបទៅមុខលែងរួច កាលពីវេលាម៉ោង ០៨និង២៥ នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មុនកើតហេតុគេ បានឃើញរថយន្តម៉ាក Toyota Raize ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9327 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ ទេពផន ក្នុងល្បឿនលឿន ហួសស្តុបបន្តិច ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក TOYOTA BZ4X ដែលឈប់ចត នៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង រងការខូចខាត ហើយរថយន្តបង្ក មិនព្រមឈប់ដោះស្រាយ បានបើករត់ ទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត ពណ៏ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2U-3162 កំពុងឈប់ស្តុប បណ្តាលឱ្យខូចខាត ផ្នែកកាងខាងក្រោយបន្តិចបន្តួច ។ ប្រជាពលរដ្ឋ បានធ្វើការស្ទាក់រថយន្ត និងបានឃាត់អ្នកបើកបរ ប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី៕

Loading...