បុរសម្នាក់ធ្លាក់ពីលើអគារ M RESIDENCE ទាំងកណ្តាលអធ្រាត បាត់បង់ជីវិតភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី28 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់ បានធ្លាក់ពីលើអគារ M RESIDENCE បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឡុង ខឿន អាយុជាង ៣០ឆ្នាំ។ នៅពេលកើតហេតុ គេបានឮស្នូសំឡេងបុរសរងគ្រោះ ធ្លាក់ពីលើអគារ ជាន់ខាងលើ មួយកន្លែង មកក្រោមផ្កាប់មុខ ក្រុមសន្តិសុខ ក៏នាំគ្នារត់ទៅមើលឃើញថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ។ សមត្ថកិច្ចចុះមកដល់ បានឃាត់បុរសត្រូវជាសាច់ញាតិ យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត៕

Loading...