មកពីផឹកស៊ីមានទំនាស់ជាមួយប្រពន្ធ ហើយក៏សម្រេចចិត្ត លោតពីលើផ្ទះជាន់ទី៣ ប៉ងសម្លាប់ខ្លួន
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី28 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ បុរសម្នាក់ ពេលចេញពីធ្វើការ ទៅផឹកស៊ីជាមួយមិត្តភក្តិ ហើយពេលមកដល់ផ្ទះ ក៏មានទំនាស់ជាមួយប្រពន្ធ ហើយក៏សម្រេចចិត្ត លោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន តែសំណាងល្អទើរលើសំយាបផ្ទះ រួចបានធ្លាក់មកដល់ដី បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្លូវលេខ១៨២ ច្រកឌឿងហែម ក្នុងភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប៉ងសម្លាប់ខ្លួន មានឈ្មោះ ខ្លុក សំអន អាយុ ៤០ឆ្នាំ មុខរបរកម្មករ រស់នៅកន្លែងកើតហតុ។ អ្នករស់នៅក្បែរខាង បានឱ្យដឹងថា គេតែងតែឃើញប្តីប្រពន្ធ ២នាក់នោះ ឈ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃ លុះមកដល់ម៉ោងកើតហេតុ ក៏ឃើញបុរសជាប្តី បានចេញពីធ្វើការ ទាំងស្ថានភាពស្រវឹងស្រា រួចក៏ឡើងទៅលើផ្ទះ ពេលចូលទៅដល់ក្នុងបន្ទប់ ស្រាប់តែឮសំឡេងឈ្មោះប្រកែកគ្នា ជាមួយប្រពន្ធខ្លាំងៗ។ មួយសន្ទុះក្រោយមកស្រាប់តែលោត ពីលើផ្ទះជាន់ទី៣ តែសំណាងល្អធ្លាក់ទើរជាប់លើសំយាបផ្ទះ រួចបន្តធ្លាក់មកដល់ដី រងរបួសបែកក្បាលពីក្រោយធ្ងន់៕

Loading...