ប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់ អណ្តែតក្បែរច្រាំងទន្លេ ក្រោយអធិការដ្ឋាន ខណ្ឌឫស្សីកែវ
​ដោយ វត្តភ្នំ ម៉ោង 09:36
ថ្ងៃទី26 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌឫស្សីកែវ ៖ សពស្រ្តីវ័យចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានអ្នកនេសាទប្រទះឃើញ អណ្តែតក្បែរច្រាំងទន្លេ ខាងក្រោយអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ រួចអូសឡើងមកលើគោក ដើម្បីធ្វើការពិនិត្យ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសជាអ្នកនេសាទ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកទូក នេសាទ តាមដងទន្លេ មកដល់ចំណុចកើតហេតុ ឃើញសពស្រ្តីវ័យចំណាស់ម្នាក់ បានអណ្តែតក្បែរគុម្ភត្រកួន។ ពេលនោះគាត់បានយកខ្សែ ចងទាញអូសតាមទូក ឡើងមកលើគោក ហើយក៏បានរាយការណ៍ ទៅមេភូមិនិងសមត្ថកិច្ច ចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ សមត្ថកិច្ច បានចុះមកធ្វើ កោសល្យវិច័យ រួចប្រាប់ថា សពស្លាប់ដោយសារលង់ទឹក រួចក៏ធ្វើកំណត់ហេតុ ដឹកសពយកទៅតម្កល់ទុក នៅវត្តទួល រង់ចាំទាក់ទងរកសាច់ញាតិតាមក្រោយ៕

Loading...