បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកពីក្រោយឡានដឹកទំនិញចតស្ងៀមលើចញ្ចើមផ្លូវ ស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 12:40
ថ្ងៃទី24 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារបើកម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកផ្ទប់ពីក្រោយ រថយន្តដឹទំនិញចតស្ងៀមលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៩នឹង៣០នាទី យប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ០៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សុី សុខណាន អាយុ ២៦ឆ្នាំ មុខរបរជាងទឹកនឹងជាងភ្លើង រស់នៅឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល មានប្រពន្ធ រស់នៅខេត្តស្វាយរៀង ។ មុនកើតហេតុគេឃើញ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2402 បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង ឈប់អែបកៀនលើចិញ្ចើមផ្លូវ ស្រាប់តែបុរសរងគ្រោះ បើកម៉ូតូម៉ាក ស៊ុយស៊ូគី ឡែត ពាក់ស្លាកលេខ ស្វាយរៀង 1O-6788 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង យ៉ាងលឿន ទៅបុកផ្ទុបពីក្រោយរថយន្តពេញទំហឹង បណ្ដាលបែកក្បាល ស្លាប់នៅនឹងកន្លែង ភ្លាមៗនោះដែរអ្នកបើករថយន្ត ក៏បានគេចខ្លួន បាត់ស្រមោល ៕

Loading...