សមត្ថកិច្ចតាមឃាត់ខ្លួន ក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម
​ដោយ វត្តភ្នំ ម៉ោង 09:29
ថ្ងៃទី21 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានបបួលគ្នាជិះរថយន្តដើរលេង ក៏ជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើករត់ ក៏ទៅបុកម៉ូតូមួយគ្រឿង អូសពេញផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១១ នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទល់មុខ ណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យទាំង ៣នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ ឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀត នៅស្តុបគិរីរម្យ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ៤នាក់ ទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការសាកសួរ និងបន្តស៊ើបអង្គេត តាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាប់ពាក់ព័ន្ធផ្សេងទៀត៕

Loading...