យុវជនម្នាក់ ត្រូវឡានដឹកទំនិញធុនធំ កិនបែកថ្លើម បែកទាំងមួកសុវត្ថិភាព ស្លាប់ទាំងព្រឹក
​ដោយ វត្តភ្នំ ម៉ោង 10:47
ថ្ងៃទី5 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិសែនជ័យ ៖ យុវជនម្នាក់ ត្រូវរថយន្តដឹកទំនិញធុនធំ កិនបែកថ្លើម បែកទាំងមួកសុវត្ថិភាព ធ្លាយខួរ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣៥ នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណូចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ឆែម ឈុនលឹម អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង ធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុក និងបានប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យ តាមប្រពៃណី៕

Loading...