មន្រ្តីយោធាម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ឡើងលើខឿនបុកចូលផ្ទះប្រជាពលរដ្ឋ បោកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 09:22
ថ្ងៃទី5 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ ជាមន្រ្តីយោធា ជិះម៉ូតូម៉ាកណៃហតមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន បានរ៉េចង្កូតឡើងខឿនចិញ្ចើមផ្លូវ ទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបោកក្បាល និងបង្គោលស្លាកសញ្ញា ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១០ នាទី រំលងអាធ្រាត ឈានចូល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ ២០១១ ក្នុងភូមិសុពណ៌ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឈួន សេរីសួរស្តី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ជាមន្រ្តីយោធា រស់នៅ ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង ធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុក និងបានប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...