លុចស៊ីស RX330 បើ់កលឿនរេចង្កូតទៅបុករបាំងថ្ម បាក់អស់ ២កង់ នៅស្តុបគីរីរម្យ
​ដោយ វត្តភ្នំ ម៉ោង 10:23
ថ្ងៃទី30 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ បុរសម្នាក់ បានបើករថយន្តម៉ាក លុចស៊ីស RX330 ក្នុងល្បឿនលឿន រេចង្កូតទៅបុក របាំងថ្ម បាក់ចំនួន ២កង់ ចំណែករថយន្តខូចខាត ផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ចំណុច ស្តុបគីរីរម្យ លើផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្តម៉ាក លុចស៊ីស RX 330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7270 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបាក់ចំនួនពីរកង់ ចំណែករថយន្តបង្ក រងការខូចខាតមួយកំណត់មុខយ៉ាងដំណំ៕

Loading...