មកពីការបងប្អូន ជិះម៉ូតូឡើងចិញ្ចើមផ្លូវ ដួលបោកក្បាលនៅនឹងផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម
​ដោយ វត្តភ្នំ ម៉ោង 09:36
ថ្ងៃទី22 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វារ ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយសារជិះម៉ូតូ ចេញពីការបងប្អូន ត្រឡប់មកផ្ទះវិញ ជ្រុលឡើងចិញ្ចើមផ្លូវ បណ្តាលឲ្យដួល បោកក្បាលនៅនឹងផ្លូវ បង្កការរភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ចំណុចចន្លោះស្ពានទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សោម ថុន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ជាសន្តិសុខ មានទីលំនៅ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 10-2473 តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតមកលិច មកដល់ក្បែរវត្តខ្ទរ ចន្លោះស្ពានទី១ ស្រាប់តែរេចង្កូតឡើងចិញ្ចើមផ្លូវ បណ្តាលឲ្យដួល បោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ៕

Loading...