ឡាន ford ranger បើកក្នុងល្បឿនលឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 09:09
ថ្ងៃទី17 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តម៉ាក ford ranger មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាត មួយកំណាត់មុខយ៉ាងដំណំ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និងនិង២០ នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លើផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BW-7809 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែករបាំងថ្មវិញ រលាត់តិចតួច ហើយអ្នកបើកបរ បានបើកទ្វារចុះពីរថយន្ត គេចខ្លួនបាត់ស្រមោល៕

Loading...