អង្គុយផឹកស៊ីក្បែរគ្នា កើតជាជម្លោះពាក្យសម្តី ឈានទៅប្រើហិង្សា ផ្អើលក្រុងកោះពេជ្រ ចាប់បាន ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:22
ថ្ងៃទី5 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរស ២នាក់ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន ដោយសារកំពុងអង្គុយផឹកស៊ី ទាស់សំដីនិងយុវជនមួយក្រុមទៀត ដែលមានគ្នា ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណ ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេឃើញយុវជន ២ក្រុម បានមកអង្គុយផឹកស៊ីក្បែរគ្នា នៅក្នុងបរិវេណកោះពេជ្រ ហើយមួយក្រុមមានគ្នា ២នាក់ និងមួយក្រុមទៀតមាន ៣នាក់ មួយសន្ទុះក្រោយមក មានទាស់ពាក្យសម្តីគ្នាទៅវិញទៅមក ហើយប្រកែកគ្នាខ្លាំងៗ បន្ទាប់មកភាគីមានគ្នា ៣នាក់ បានទាញកៅអីគុបនិងវាយ ទៅលើយុវជន ២នាក់ ផ្អើលពេញក្នុងកោះពេជ្រ រួចរត់គេចខ្លួន ហើយកម្លាំងអាវុធហត្ថ និងសមត្ថកិច្ចខណ្ឌចំការមន ចុះមកជួយអន្តរាគមន៍ភ្លាមៗ និងឃាត់បានអ្នកបង្កចំនួន ២នាក់និងម្នាក់ទៀត រត់គេចខ្លួន៕

Loading...