ប្រចណ្ឌនិងទាស់ទែងជាមួយគូដណ្តឹង ជិះឡំប្រឺតា មកលើស្ពានជ្រោយចង្វា លោតទឹកលិចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 11:18
ថ្ងៃទី3 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ ដោយសាររឿងប្រចណ្ឌ យុវជនម្នាក់ បានទាស់ទែង ជាមួយគូដណ្តឹង ហើយបានដើរប្រាប់ក្រុមគ្រួសារ មិត្តភក្កិថា មិនបាច់តាមរកគាត់ទេ ទោះរកគាត់ក៏មិនឃើញដែរ រួចក៏បានធ្វើដំណើរតាមរយៈឡំប្រឺតា មកលើស្ពានជ្រោយចង្វា លោតទឹកលិចបាត់តែម្តង កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅ ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពបានបញ្ជាក់ថា យុវជនខាងលើ មានឈ្មោះ រ៉ា អាយុ ១៩ឆ្នាំ មិនបញ្ជាក់ទីលំនៅ បានឈ្លោះទាស់ទែង រឿងប្រចណ្ឌជាមួយគូដណ្ដឹង រួចហើយបានខលប្រាប់មិត្តភក្កិថា មិនបាច់តាមរកគាត់ទេ បើរកគាត់ក៏រកមិនឃើញដែរ។ ខលប្រាប់មិត្តភក្តិរួចហើយ បានជិះឡំប្រឺតាមកលើស្ពានជ្រោយចង្វា ហើយមិត្តភក្កិរបស់គាត់ម្នាក់ ក៏បានជិះម៉ូតូតាមពីក្រោយ ព្រោះដឹងថាជនគ្រោះ មកស្ពានជ្រោយចង្វា ដើម្បីសម្លាប់ខ្លួន តែជនរងគ្រោះ ក៏បានចុះពីលើឡំប្រឺតា ហើយលោតទៅក្នុងទឹកភ្លាមៗតែម្តង៕

Loading...