បើកឡានបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់មួយកង់ ក្រឡាប់ផ្ងារជើង គាបជាប់អ្នកបើកបររងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:22
ថ្ងៃទី3 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្ត យ៉ាងលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង គាបជាប់អ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្របពេលនោះ ក៏មានម៉ូតូហុងដាឌ្រីម បើកមកពីក្រោយចាប់ហ្រ្វ័ងមិនទាន់ ក៏បុករថយន្តបន្ថែម បណ្តាលឱ្យរងរបួសម្នាក់ទៀត កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងមុខស្ថានទូតវៀតណាម សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក ស្តារិច របស់ក្រុមហ៊ុនថ្នាំបាញ់មូស STOP ពាក់ស្លាកលេខ ភ្នំពេញ 2BH-7206 បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ពីជើងមកត្បូង ក្នុងល្បឿនលឿន បើកមកដល់ មុខស្ថានទូតវៀតណាម ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង គាបជាប់អ្នកបើកបររងរបួសធ្ងន់ ត្រូវបានពលរដ្ឋ និងសមត្ថកិច្ច ជួយវាយបំបែកកញ្ចក់រថយន្ត យកចេញមកខាងក្រៅ រួចដឹកទៅមន្ទីពេទ្យ៕

Loading...