ឡានលុចស៊ីស LM300h ទៅបុក Mazda ដែលកំពុងបើកឆ្លងស្តុបខៀវ ប៉ើងទៅចិញ្ចើមផ្លូវ ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 09:25
ថ្ងៃទី29 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ បើករថយន្ត ម៉ាកលុចស៊ីស LM300h ទៅបុករថយន្ត Mazda ដែលបើកឆ្លងស្តុបខៀវ ចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវ ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Mazda ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ រដ្ឋ10 2-0723 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានឆ្លងស្តុបខៀវ ដល់ពាក់កណ្ដាលផ្លូវ ក៏មានរថយន្តលុចស៊ីស LM300h ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BV-0123 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២១៤ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ឆ្លងស្តុបលឿង ក៏ជ្រុលទៅបុករថយន្ត Mazda ពេញទំហឹង ប៉ើងខ្ទាតទៅចិញ្ចើមផ្លូវ ហើយរថយន្តបង្ក ខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕

Loading...