បើកម៉ូតូមិនប្រយ័ត្នធ្លាក់ពីលើផ្លូវជាតិ ដួលបោកក្បាល ស្លាប់គួរឲ្យសង្វេគ
​ដោយ វត្តភ្នំ ម៉ោង 09:45
ថ្ងៃទី4 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្វាយចេក ៖ បុរសម្នាក់ បានបាត់បង់ជីវិត ដោយសារ បើកម៉ូតូរេចង្កូតធ្លាក់ពីលើផ្លូវជាតិ ដួលបោកក្បាល កាលពីវេលាម៉ោង ១និង២៧ នាទី រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ លើផ្លូវខេត្តលេខ២.៥៦៤ ពីភូមិផ្គាំទៅភូមិស្វាយស ត្រង់ចំណុចចំការកៅស៊ូ ខាងលិចបន្ទាយទាហាន ស្ថិតក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ចែ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ មុនពេលកើតហេតុ ជនរងគ្រោះជិះ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ១៩៩៩ គ្មានស្លាកលេខ ធ្វើដំណើរពីភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ត្រឡប់ទៅផ្ទះវិញ នៅត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ក្នុងទិសដៅ ពីទិសដៅពីលិច ទៅកើតមកដល់កន្លែងកើតហេតុ បានរេចង្កូតធ្លាក់ពីលើចិញ្ចើមផ្លូវ ផ្នែកខាងស្តាំ ដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ៕

Loading...