ជិះម៉ូតូចេញពីផ្ទះ បម្រុងទៅហាត់ប្រាណ នៅកោះនរា ត្រវឡានបុកបាត់បង់ជីវិត ទាំងព្រលឹម
​ដោយ វត្តភ្នំ ម៉ោង 10:58
ថ្ងៃទី30 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តបើកបុក ពេលជិះម៉ូតូចេញពីផ្ទះ បម្រុងទៅហាត់ប្រាណ នៅកោះនរា ហើយរថយន្តបង្កបានបើកគេចបាត់ កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅគល់ស្ពានកោះនរា ត្រើយខាងលិច សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

សពជនរងគ្រោះ មានឈ្មោះ ចាន់ប៉េង លាង អាយុ ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបសេរី ចាស់គ្មានផ្លាកលេខ ធ្វើដំណើរចេញពីផ្ទះ បម្រុងទៅហាត់ប្រាណ នៅកោះនរា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកនិងផ្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរ៉េចង្កូតបុកជនរងគ្រោះ យ៉ាងពេញទំហឹងបណ្ដាលឲ្យ បែកក្បាលស្លាប់ភ្លាមៗតែម្តង៕

Loading...