សម្លាប់នារីជាបុគ្គលិកកាស៊ីណូ កាត់ក្បាលយកទៅបោះចោល ក្នុងបន្ទប់ទឹក
ក្រុងបាវិត ៖ ម្ចាស់ផ្ទះជួល បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីប្រទះឃើញ នារីជាបុគ្គលិកកាស៊ីណូម្នាក់ ស្លាប់ក្នុងសភាព ដាច់ក្បាល នៅក្នុងបន្ទប់ទឹក សង្ស័យជា ករណីឃាតកម្ម អារ.កសម្លាប់ រួចឃាតក បានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ០០និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ យកមកចាត់ការតាមច្បាប់៕

Loading...

ដោយ វត្តភ្នំ ម៉ោង
14:12






