បើកម៉ូតូដេញតាមចោរឆក់កាបូប ទៅបុកម៉ូតូមួយគ្រឿងទៀត របួសធ្ងន់ទាំង២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:01
ថ្ងៃទី23 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ នារីម្នាក់ បើកម៉ូតូដេញតាម ចោរឆក់កាបូប ជ្រុលទៅបុកម៉ូតូ អ្នកដំណើរមួយគ្រឿងទៀត រងរបួសធ្ងន់ ទាំងសងខាង ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្រ្គោះ កាលពីម៉ោង ៥និង៣០ នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ២១៧ ត្រង់ចំណុច ច្រមុះជ្រូក ស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ នារីរងគ្រោះ បានបើម៉ូតូ មួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1Q- 7478 ដេញតាមម៉ូតូ ជនសង្ស័យ មួយគ្រឿង មិនចាំម៉ាក ពីម្តុំលូ៥ ផ្លូវវេងស្រេង ឆ្ពោះមកច្រមុះជ្រូក ស្ទឹងមានជ័យ ក្នុងទិសដៅពីលិចទៅកើត ដោយស្រែកថាចោរៗ ចោរឆក់កាបូបខ្ញុំ ខណ:មកដល់ចំនុចកើតហេតុ ក៏បានជ្រុលទៅបុក ម៉ូតូអ្នកដំណើរ មួយគ្រឿង ដែលកំពុងតែធ្វើដំណើរ តាមផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ទាំង ២នាក់៕

Loading...