ខណ្ឌដូនពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងប៉ូលិស ឃាត់ខ្លួន ពាក់ពន្ធ័ករណី លួចគ្រឿងអលង្ការ ដែលមានតម្លៃ ជាង ៤៦៥០ដុល្លា កាលពីវេលាម៉ោង ១៤និង៣០ នាទី រសៀល ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅចំណុច មុខផ្សារផេនសល់ មាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ជាដើមបណ្តឹង ឈ្មោះ ជាប ធី ភេទប្រុស អាយុ ២៩ ឆ្នាំ មុរខរបរ ដឹកឥវ៉ាន់ ស្នាក់នៅ ផ្ទះជួល ផ្លូវព្រះមុន្នីវង្ស ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
វត្ថុតាងដកហូតរួមមាន -លោហធាតុពណ៍ទង់ដែក មានតម្លៃ ៤៦៥០ដុល្លារ ចំនួន០១ឈុត – ទូរសព្ទ័ដៃម៉ាក Xaoml ពណ៍ខ្មៅ ចំនួន ០១គ្រឿង – នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ចំនួន ០១គ្រឿង ។ ជនសង្ស័យខាងលើ ធ្លាក់បាន ប្រព្រឹត្តអំពើលួច វត្ថុមានតម្លៃ ជាច្រើនលេីក សរុបទឹកប្រាក់ជាង ១ ម៉ឺនដុល្លារ៕