ចូលទៅលួចទូរស័ព្ទ បានសម្រេច តែម្ចាស់ឃើញទាន់ ស្រែកផ្អើលអ្នកភូមិ
​ដោយ វត្តភ្នំ ម៉ោង 14:14
ថ្ងៃទី21 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីចូលទៅលួចទូរស័ព្ទ បានសម្រេច ហើយម្ចាស់ឃើញទាន់ ក៏ស្រែកផ្អើលដល់អ្នកភូមិ នាំគ្នាដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀត រត់គេចបាត់ កាលពីវេលាម៉ោង ៨និង៤៥ នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងក្រុមទី៦ ផ្សារអូដឹម ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ មានឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ។ ចំណែក ជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន ឈ្មោះ ពៅ ហៅពៀច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ។ រីឯជនរងគ្រោះ ក្នុងករណីខាងលើ ឈ្មោះ ចោប កុសល ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

Loading...