រថយន្ត Ford បើកបុកជាមួយម៉ូតូពេញទំហឹង កិនអូសជាច្រើនម៉ែត្រ របួសធ្ងន់ម្នាក់
ខណ្ឌសែនសុខ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារ រថយន្ត Ford បើកបុកជាមួយម៉ូតូ ពេញទំហឹង កិនអូសជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវបេតុង បែកជាបួន ចំណុច បុរីភ្នំពេញថ្មី២ ស្ថិតក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដា ឌ្រីម សរ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-0841 ដឹកឆ្អឹងជ្រូក សម្រាប់យកទៅធ្វើស៊ុប មួយថង់ ដោយធ្វើដំណើរ ទើសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5082 បើកទិសដៅពីកើតទៅលិច ជ្រុលបុកជាមួយម៉ូតូ ពីចំហៀងពេញទំហឹង កិនអូសម៉ូតូប្រមាណ ជិត ៣០ ម៉ែត្រ និងបណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ ចំណែកឆ្អឹងជ្រូក សម្រាប់យកទៅធ្វើស៊ុប ធ្លាក់រាយប៉ាយពេញផ្លូវ៕
Loading...