បើកឡានលឿនទៅបុកបង្គោល ស្លាកសញ្ញាប្រាប់ផ្លូវ និងកន្លែងលក់បបរស ផ្ទប់នឹងដើមឈើ
​ដោយ វត្តភ្នំ ម៉ោង 10:22
ថ្ងៃទី17 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្តលឿន ជ្រុលទៅបុកបង្គោល ស្លាកសញ្ញាប្រាប់ផ្លូវ ហើយនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុក ចូលកន្លែងលក់បបរ.ស ផ្ទប់នឹងដើមឈើមួយដើម ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខទាំងស្រុង នៅវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុច ក្បែរភ្លើងស្តុបពេទ្យចិន ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តបង្ក ម៉ាកតូយ៉ូតា កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2001 បើកពីខេត្ត ចូលមកភ្នំពេញ តាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ក្នុងគោលបំណង ត្រឡប់ទៅផ្ទះ ហើយតៃកុងអត់ងងុយ ក៏បានងោកមួយភាំង ក៏រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុក បង្គោលស្លាកសញ្ញាប្រាប់ផ្លូវ បណ្តាលឲ្យបាក់រាបដល់ដី ហើយបន្តទៅបុក កន្លែងលក់បបរ.សខូចខាតសម្ភារមួយចំនួន តែសំណាងល្អ មិនមាននរណាម្នាក់ រងរបួស៕

Loading...