ជិះម៉ូតូលឿន គេចពីក្រុមក្មេងស្ទាវតាមវាយ ទៅបុកឡានកុងតឺន័រ ស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 11:48
ថ្ងៃទី9 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ យុវជនម្នាក់ បានស្លាប់ ពេលបញ្ជូន ទៅមន្ទីរពេទ្យ និង ២នាក់ទៀត បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូលឿន គេចពីក្រុមក្មេងស្ទាវ ជ្រុលទៅបុក រថយន្តកុងតឺន័រ ចតស្ងៀម កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ គេឃើញរថយន្ត កុងតឺន័រមួយគ្រឿង បានចតស្ងៀម នៅលើដងផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅ ពីជើងទៅត្បូង ស្រាប់តែមាន យុវជន ៣នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ទៅបុក ពីក្រោយរថយន្តនោះ យ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ និងស្លាប់ម្នាក់ ពេលបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕

Loading...