ឡានស្ទូចដឹកផ្ទះចល័ត បុកម៉ូតូនិងមនុស្ស អូសជាច្រើនម៉ែត្រ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:38
ថ្ងៃទី9 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ យុវជន ២នាក់ បានរងរបួសធ្ងន់ ដោយសារ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តស្ទូច ដឹកផ្ទះចល័ត បុកអូសជាប់ម៉ូតូ និងមនុស្ស ជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវ២១៧ កែងនឹងផ្លូវបេតុង ចាក់សំរាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញយុវជន ២នាក់ ជិះម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1X- 5326 ធ្វើដំណើរចេញពី ផ្លូវបេតុងចាក់សំរាម ពីជើងទៅត្បូង ស្រាប់តែមាន រថយន្តស្ទូច ដឹកផ្ទះចល័ត ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D- 4663 ជ្រុលទៅបុក ចំពាក់កណ្ដាលម៉ូតូ អូសទាំងម៉ូតូ និងមនុស្ស ជាប់ពីមុខរថយន្តជាង ១០ម៉ែត្រ បណ្ដាលឱ្យរងរបួសធ្ងន់ ទាំង ២នាក់ ហើយតៃកុង និងព្រូរថយន្តបង្កបានឈប់រថយន្ត រត់ចូលក្នុងព្រៃ បាត់ស្រមោល៕

Loading...