ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុក ជាមួយឡាន អាល់ហ្វាដ របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:47
ថ្ងៃទី8 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ នារី ២នាក់ បានរងរបួស ធ្ងន់និងស្រាល ដោយសារ ជិះម៉ូតូស្គូពី មិនប្រយ័ត្ន ជ្រុលទៅបុក ជាមួយរថយន្ត ម៉ាកអាល់ហ្វាដ ចំពីចំហៀងខាងមុខ ពេញទំហឹង កាលពីវេលាម៉ោង ១០និង ៥០ នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវលេខ២៨៧ កែងនឹងផ្លូវលេខ៦១៤ នៅចំណុចផ្សារ ៧ មករា ស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញនារី ២នាក់ ជិះម៉ូតូហុងដា ស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-6054 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវលេខ២៨៧ ក្នងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុក ជាមួយរថយន្ត ម៉ាក អាល់ហ្វាដ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា BMH-007 បើកតាមបណ្ដោយផ្លូវលេខ៦១៤ ក្នុងទិសដៅពីលិចទៅកើត ចំពីចំហៀងផ្នែកខាងមុខ ខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យម៉ូតូ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់៕

Loading...