ឡានបុរី ឡេង ណាវ៉ាត្រា បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី14 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ រថយន្តស្តារិច មានបិទឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បាក់អស់មួយកង់ រីឯរថយន្តបង្ក បានខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ កាលពីវេលាម៉ោង ១២និង១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្ករម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពត 2B-5859 និងបិទឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បើកតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ពីត្បូងមកជើង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបង្ក ខ្ទេចចំហៀងខាងមុខ ចំណែករបាំងថ្ម បានបាក់អស់មួយកង់ ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត តែសំណាងល្អ ដែលមិនបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ៕

Loading...