ឡាន ALPHARD បុកឡាន ២គ្រឿង កំពុងឈប់ភ្លើងស្តុប ស្ពានអាកាស ៥មករា
​ដោយ វត្តភ្នំ ម៉ោង 09:11
ថ្ងៃទី14 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ រថយន្តស៊េរីទំនើប ម៉ាក ALPHARD បើកយ៉ាងលឿន ជ្រុលទៅបុករថយន្ត ២គ្រឿង បន្តគ្នា ពេលកំពុងឈប់ភ្លើងស្តុប ពណ៌ក្រហម យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង១០ នាទីយប់ ថ្ងៃទី១៣ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវ ម៉ៅសេទុង ត្រង់ចំណុចភ្លើងស្តុប ស្ពានអាកាស ៥មករា ក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មុនដំបូងគេឃើញ រថយន្តម៉ាក TS EVG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-1861 បើកតាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីត្បូងទៅជើង និងមានរថយន្ត មួយគ្រឿងទៀតម៉ាក ម៉ាស្ដា BT-50 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-1224 បើកមកពីក្រោយ ឈប់ភ្លើងស្តុបដូចគ្នា។ ពេលនោះ ក៏មានរថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BA -2222 ធ្វើដំណើរមកពីក្រោយ យ៉ាងលឿន ជ្រុលមកបុក ចំពីក្រោយរថយន្ត ម៉ាស្ដា BT-5O ពេញទំហឹង និងរុញបន្តទៅបុក រថយន្តមួយគ្រឿង ទៀតនៅខាងមុខ ឱ្យរងការខូចខាតទាំង ៣គ្រឿង៕

Loading...