ឡាន Ford Ranger បុកមេគោងាប់មួយក្បាល ខ្ទេចមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 11:27
ថ្ងៃទី12 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឫស្សីកែវ ៖ សត្វគោចំនួន ២ក្បាល បានដើរឆ្លងផ្លូវ ត្រូវរថយន្ត Ford Ranger បើកបុកពេញទំហឹង បណ្ដាលឱ្យ មេគោមួយក្បាល ងាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនគោ រងរបួសជើងម្ខាង កាលពីវេលាម៉ោង ១និង១០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-4647 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង បានជ្រុលទៅបុក សត្វគោចំនួន ២ក្បាល មេមួយនិងកូនមួយ ពេលកំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យមេគោ ងាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនគោ រងរបួសជើងម្ខាង ហើយរថយន្ត រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។ ម្ចាស់រថយន្ត បានប្រគល់សត្វគោ ជូនសមត្ថកិច្ច រង់ចាំម្ចាស់គោ មកធ្វើការដោះស្រាយ៕

Loading...