ជិះម៉ូតូលឿនទៅបុក ឡិចស៊ីស RX400h ពាក់ផ្លាកលេខ នគរបាល រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 10:39
ថ្ងៃទី12 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូ លឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តឡិចស៊ីស RX400h ពេញទំហឹង កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥១៤ កែងនឹង ផ្លូវលេខ៤៣០ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

មុនពេលកើតហេតុ គេឃើញរថយន្ត ឡិចស៊ីស RX400h ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2-5560 ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ៥១៤ ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមានម៉ូតូស្គូពី មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CN -1729 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ជ្រុលទៅបុកចំ ទ្វារក្រោយរថយន្ត ផ្នែកខាងឆ្វេង ពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យឯកជន៕

Loading...