សង្ស័យឆ្លងចរន្ត ភ្លើងឆាបឆេះខូចខាត រថយន្តដឹកដី អស់ចំនួន ២គ្រឿង
​ដោយ វត្តភ្នំ ម៉ោង 09:28
ថ្ងៃទី12 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ អគ្គិភ័យ បានឆាបឆេះ រថយន្តដឹកដី យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ក្រុមរថយន្ត ពន្លត់អគ្គិភ័យ ចុះមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង ១២និង១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុច ចំណតឡានដឹកដី មួយកន្លែង ជិតស្ថានីយបូមទឹក បឹងទំពុន ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញមានផ្សែង ហុយចេញពីក្បាលរថយន្ត បង្កជា អណ្តាតភ្លើង ឆាបឆេះ យ៉ាងសន្ធោសន្ធៅ ក៏នាំគ្នាដងទឹក មកជះពន្លត់ តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ ទៅសមត្ថកិច្ច ហៅក្រុមរថយន្ត ពន្លត់អគ្គិភ័យ ចេញរថយន្ត ជាច្រើនគ្រឿង មកបាញ់ទឹកពន្លត់។ ករណីគ្រោះអគ្គិភ័យខាងលើនេះ រងការខូចខាតរថយន្តដឹកដី អស់ចំនួន ២គ្រឿង និងមិនមានមនុស្ស រងរបួសនោះទេ៕

Loading...