ស្រវឹងធ្លាក់ភ្នែក បើកឡានបុក រ៉ឺម៉កដឹកទឹកសុទ្ធពីក្រោយ ហើយដេកលក់ធ្វើមិនដឹង
​ដោយ វត្តភ្នំ ម៉ោង 10:57
ថ្ងៃទី10 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ បើករថយន្តធុនដ្រា ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុក រ៉ឺម៉កដឹកទឹកសុទ្ធពីក្រោយ ដែលកំពុងឈប់ អែបចិញ្ចើមផ្លូវ រុញចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងបុរសម្នាក់ បានរងរបួស កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខ បុរីពិភពថ្មី ផ្លូវបេតុង ចូលវត្តសំរោងអណ្ដែត ស្ថិតក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញ រឺម៉កដឹកទឹកសុទ្ធ មួយគ្រឿង ធ្វើដំណើរ ពីកើតទៅលិច បានឈប់អែបចិញ្ចើមផ្លូវ ក៏មានបុរសម្នាក់ បើករថយន្តធុនដ្រា ពណ៌ស្ក ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-8641បើកបរមកពីក្រោយ ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុក រ៉ឺម៉កពីក្រោយពេញទំហឹង រុញចូលទៅផ្ទះប្រជាពលរដ្ឋ ធ្លាក់ដបទឹកសុទ្ធ រាយប៉ាយពេញផ្លូវ និងរងរបួសយុវជនម្នាក់ ត្រូវរថយន្តសាមុយ បញ្ជូនទៅ មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្ក មិនបានឈប់ ធ្វើការដោះស្រាយនោះទេ ព្យាយាមបើករត់ រហូតទៅដល់ខាងលិច វត្តសំរោងអណ្ដែត ទើបប្រជាពលរដ្ឋ នាំគ្នាដេញឃាត់ចាប់បាន៕

Loading...