សុំត្រូវគ្នាវិញតែនាងមិនព្រម វាយសំពង ២ពូថៅ ស្លាប់គួរឲ្យអាណិត
​ដោយ វត្តភ្នំ ម៉ោង 13:27
ថ្ងៃទី9 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកមោងឫស្សី ៖ សមត្ថកិច្ច នគរបាល បានចាប់ឃាត់ខ្លួន បុរសចិត្តឃោឃៅម្នាក់ បន្ទាប់ពីយកពូថៅ វាយអតីតប្រពន្ធស្លាប់ ដោយសារខឹងសុំត្រូវគ្នាវិញ តែនាងមិនព្រម កាលពីព្រលប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុច ក្រុមទី១២ ក្នុងភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

ជនសង្ស័យឈ្មោះ ខុន សុខណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង បានមកស្នាក់នៅ ក្នុងមូលដ្ឋាន ស្រុកមោងឫស្សី បណ្តោះអាសន្ន។ នៅព្រលប់ថ្ងៃកើតហេតុ ជនសង្ស័យ បានមកសុំរស់នៅ ជាមួយប្រពន្ធដូចធម្មតាវិញ ប៉ុន្តែជនរងគ្រោះ ឈ្មោះ ហួម ទីម ភេទស្រី អាយុ ២៨ឆ្នាំ មិនព្រម ស្រាប់តែជនបង្ក យកពូថៅវាយសំពង ទៅលើអតីតប្រពន្ធ ចំនួន ២ខ្នងពូថៅ ត្រូវត្រង់ក្បាលចំហៀងខាងស្តាំ បណ្ដាលឱ្យ រងរបួសធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារ បញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ត ហើយក៏ស្លាប់ នៅវេលារំលងអធ្រាត្រ ថ្ងៃដដែល៕

Loading...