លុចស៊ីស RX- 400h បុកឡានបែនដឹកដីកំពុងឆ្លងផ្លូវ ខ្ទេចមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 14:04
ថ្ងៃទី8 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ រថយន្តបែនដឹកដី ធុនធំមួយគ្រឿង បើកឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្ត លុចស៊ីស RX- 400h បុកពីចំហៀង ផ្នែកខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្ត លុចស៊ីស ខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រ ចំណុចមុខបុរី បូរ៉ាម៉េង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត បែនដឹកដីធុនធំ ម៉ាក DAEWOO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 3D-2089 បើកចេញពីផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកឆ្លងមកដល់ផ្លូវ ៣០ម៉ែត្រ បានបន្តិច ក៏មានរថយន្ត លុចស៊ីស RX-400 h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-8857 បើកបរដោយ បុរសជនជាតិ បរទេសម្នាក់ ធ្វើដំណើរតាម បណ្ដោយផ្លូវ ៣០ ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ជាន់ហ្វ្រ័ងមិនជាប់ ក៏ជ្រុលទៅបុក រថយន្តបែនដឹកដី ពីចំហៀងខាងមុខ ខាងស្ដាំ ពេញទំហឹង បណ្តាលឱ្យរថយន្ត លុចស៊ីស ខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង តែសំណាងល្អ អ្នកបើកបរគ្រាន់តែ របួសស្រាល៕

Loading...