ឡានកុងតឺន័រ បុកម៉ូតូពីកក្រោយ កិនបុរសម្នាក់ស្លាប់ ហើយតៃកុងរត់បាត់
​ដោយ វត្តភ្នំ ម៉ោង 11:31
ថ្ងៃទី8 ខែJanuary ឆ្នាំ2023
Uncategorized

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បានបែកក្បាល ស្លាប់នៅនឹងកន្លែង ដោយសារ រថយន្តកុងតឺន័រ បើកបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង បើករត់ទាំងអូសម៉ូតូ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ យឹម អាត អាយុជាង ៣០ឆ្នាំ ជាកម្មករ សំណង់ ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ង-8901-ភព1 តាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមាន រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1831 ធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ ពីក្រោយពេញទំហឹង រួចកិនពីលើបុរសរងគ្រោះ ចំក្បាលបណ្តាលឱ្យ ស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កបន្តល្បឿន បើករត់អូសទាំងម៉ូតូ ជាច្រើនម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច ប្រដេញតាមពីក្រោយ ឃាត់បានតែរថយន្ត ចំណែកអ្នកបើកបរ រត់គេចខ្លួន បាត់ស្រមោល៕

Loading...