លុចស៊ីស ស្លាកលេខ ខេមរភូមិន្ទ 02 2-2504 បុកគល់ស្ពានក្បាលថ្នល់
​ដោយ វត្តភ្នំ ម៉ោង 10:21
ថ្ងៃទី4 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្ត លុចស៊ីស RX450hក្នុងល្បឿនលឿន ជ្រុលទៅបុក គល់ស្ពានអាកាស ក្បាលថ្នល់ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅចំណុច គល់ស្ពានអាកាសក្បាលថ្នល់ ទល់មុខ អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្ករម៉ាក លុចស៊ីស RX450h ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-2504 បើកតាមបណ្ដោយ ផ្លូវព្រះនរោត្ដម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ទៅបុក គល់ស្ពានអាកាស ក្បាលថ្នល់ ចំពាក់កណ្ដាលរថយន្ត ផ្នែកខាងមុខ ពេញទំហឹង បណ្ដាលឱ្យខ្ទេច ផ្នែកមុខយ៉ាងដំណំ។ ភ្លាមនោះ តៃកុង បានបើកទ្វារ ចុះពីរថយន្ត ទំនងជាស្រវឹង រួចចាកចេញ ពីកន្លែងកើតហេតុ ទុកថយន្តចោល៕

Loading...