អាសូរណាស់ រត់ឡាំប្រឺតាផង មើលកូនផង ចៃដន្យធ្លាក់ ឡានកិនស្លាប់
​ដោយ វត្តភ្នំ ម៉ោង 14:41
ថ្ងៃទី3 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ កូនក្មេងអាយុ ២ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយសារ ធ្លាក់ពីលើឡាំប្រឺតា ទៅលើថ្នល់ ត្រូវឡានដឹកខ្សាច់ កិនបែកក្បាលធ្លាយខួរ វេលាម៉ោង ១២និង១០ នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ត្រីជាម្ដាយ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ មានឈ្មោះ សែម លក្ខិណា អាយុជិត ២ ឆ្នាំ។ ស្ត្រីជាម្ដាយ ធ្វើការនៅ រោងចក្រកាត់ដេរ ចំណែកប្ដី ជាអ្នករត់ម៉ូតូឥណ្ឌាកង់បី ។ អ្ ឪពុកតែង យកកូនមកតាម ជាមួយរហូត ដោយសារអត់មាននរណា មើលកូននៅផ្ទះ ជាអកុសល កូនត្រូវបាត់បង់ជីវិត ដោយសារ គ្រោះថ្នាក់ចរាចរណ៍៕

Loading...